ខ្មែរ
ការបោះឆ្នោតនៅរដ្ឋវិចថូរៀនៅថ្ងៃ សៅរ៍ទី 28 ខែវិច្ឆិកា ។
តើអ្នកណាខ្លះដែលត្រូវតែបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋនេះ?
ពលរដ្ឋអូស្ត្រាលីទាំងអស់ដែលមានអាយុ 18 ឆ្នាំ និងអាយុលើសនេះ កំពុងរស់នៅក្នុងរដ្ឋវិចថូរៀត្រូវតែចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋនៅរដ្ឋវិចថូរៀ។
បើអ្នកបានក្លាយជាពលរដ្ឋអូស្ត្រាលី ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ អ្នកត្រូវតែចុះឈ្មោះឱ្យបានត្រឹមម៉ោង 8 យប់ នៅថ្ងៃ អង្គារទី 3 ខែវិច្ឆិកា ។
មនុស្សជាច្រើននាក់បានចុះឈ្មោះបោះឆ្នោតនៅឯពិធីចូលសញ្ជាតិ។ បើអ្នកមិនប្រាកដថាអ្នកបានចុះឈ្មោះឬអត់? អ្នកអាចហៅទូរសព្ទមកយើងតាមលេខ 03 9209 0192 ដើម្បីពិនិត្យមើល។
ចុះឈ្មោះបោះឆ្នោត
អ្នកអាច ចុះឈ្មោះតាមអនឡាញ (ជាភាសាអង់គ្លេស) ឬអ្នកអាចស្វែងធនធានបកប្រែដើម្បីជួយអ្នកពី គណកម្មការបោះឆ្នោតអូស្ត្រាលី (AEC)។
បើអ្នកខកខានកាលកំណត់ចុះឈ្មោះម៉ោង (8 យប់ ថ្ងៃ អង្គារ ទី 3 ខែវិច្ឆិកា ) ឈ្មោះរបស់អ្នកនឹងមិនស្ថិតនៅលើបញ្ជីនៅឯមជ្ឈមណ្ឌលបោះឆ្នោតទេ។ អ្នកអាចប្រាប់បុគ្គលិកបោះឆ្នោតថាអ្នកចង់ចុះឈ្មោះ និងបោះឆ្នោតនៅមជ្ឈមណ្ឌលបោះឆ្នោត។ ពួកគេអាចជួយអ្នកបំពេញទម្រង់បែបបទបាន។
ពិនិត្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នក
នៅពេលអ្នកស្ថិតនៅក្នុងបញ្ជីបោះឆ្នោត អ្នកត្រូវតែរក្សាព័ត៌មានលម្អិតរបស់អ្នកឱ្យមានបច្ចុប្បន្នភាព។ រាល់ពេលដែលអ្នកផ្លាស់ប្ដូរផ្ទះ អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃការចុះឈ្មោះរបស់អ្នក។ បើអ្នកបានផ្លាស់ប្ដូរឈ្មោះរបស់អ្នក ឬបានផ្លាស់ទីកន្លែងក្នុងពេលថ្មីៗនេះ អ្នកត្រូវតែធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នកនៅមុនម៉ោង 8 យប់ ថ្ងៃ អង្គារ ទី 3 ខែវិច្ឆិកា ។
អ្នកអាច ធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់អ្នកតាមអនឡាញ (ជាភាសាអង់គ្លេស) ដើម្បីធ្វើបច្ចុប្បន្នភាពអាសយដ្ឋានរបស់អ្នក ឬផ្លាស់ប្ដូរឈ្មោះរបស់អ្នក។
តើខ្ញុំត្រូវតែបោះឆ្នោតឬ?
បាទឬចាស។ បើអ្នកបានចុះឈ្មោះក្នុងរដ្ឋវិចថូរៀ។ អ្នកត្រូវតែបោះឆ្នោត។ បើអ្នកមិនបោះឆ្នោតទេ អាចអាចទទួលការផាកពិន័យចំនួន $105 បើអ្នកមិនមានហេតុផលត្រឹមត្រូវ។
របៀបបោះឆ្នោត
របៀបបោះឆ្នោតមុន
អ្នកណាក៏អាចបោះឆ្នោតមុននៅឯការបោះឆ្នោតនេះបានដែរ អ្នកមិនចាំបាច់មានហេតុផលពីសេស ឬបំពេញទម្រង់បែបបទបន្ថែមទេ។
មជ្ឈមណ្ឌលបោះឆ្នោតមុននឹងបើកចាប់ពីថ្ងៃ ពុធ ទី 18 ខែវិច្ឆិកា ដល់ ថ្ងៃសុក្រ ទី 27 ខែវិច្ឆិកា ចាប់ពីម៉ោង 9 ព្រឹក - 6 ល្ងាច។ មជ្ឈមណ្ឌលបោះឆ្នោតមុននឹងត្រូវបានបិទនៅថ្ងៃ អាទិត្យ ទី 22 ខែវិច្ឆិកា ។
បោះឆ្នោតនៅថ្ងៃបោះឆ្នោត
មជ្ឈមណ្ឌលបោះឆ្នោតនៅថ្ងៃបោះឆ្នោតនឹងត្រូវបើកនៅថ្ងៃ សៅរ៍ ទី 28 មជ្ឈមណ្ឌលបោះឆ្នោត ចន្លោះម៉ោង 8 ព្រឹក និងម៉ោង 6 ល្ងាច។
ស្វែងរកមជ្ឈមណ្ឌលបោះឆ្នោតជិតបំផុតរបស់អ្នកនៅលើគេហទំព័រនេះចាប់ពីថ្ងៃពុធ ទី 4 ខែវិច្ឆិកា ខែវិច្ឆិកា។
មជ្ឈមណ្ឌលបោះឆ្នោតទាំងអស់នឹងមានការណែនាំស្ដីពីការបោះឆ្នោតជា 29 ភាសា។
បុគ្គលិកខ្លះនៅមជ្ឈមណ្ឌលបោះឆ្នោតអាចនិយាយភាសាផ្សេងទៀត ក៏ដូចជាភាសាអង់គ្លេសផងដែរ។ ពួកគេពាក់ប័ណ្ណសម្គាល់ជាមួយនឹងភាសាដែលពួកគេនិយាយ។
បោះឆ្នោតតាមប្រៃសណីយ៍
អ្នកអាចដាក់ពាក្យតាមអនឡាញដើម្បីឱ្យសន្លឹកបោះឆ្នោតជាក្រដាសស្នាមរបស់អ្នកផ្ញើទៅតាមប្រៃសណីយ៍ទៅឱ្យអ្នកសម្រាប់ការបោះឆ្នោតនេះ។
អ្នកអាចអ្នកអាចដាក់ពាក្យចន្លោះពីថ្ងៃពុធ ទី 4 ខែវិច្ឆិកា និងម៉ោង 6 ល្ងាច ថ្ងៃពុធ ទី 25 ខែវិច្ឆិកា។
យើងនឹងផ្ញើតាមប្រៃសណីយ៍កញ្ចប់ប័ណ្ណបោះឆ្នោតចាប់ពីថ្ងៃអង្គារ ទី 10 ខែវិច្ឆិកា។ បំពេញការបោះឆ្នោតរបស់អ្នក និងផ្ញើវាត្រឡប់មកវិញនៅក្នុងស្រោមសំបុត្រឆ្លើយតបដែលបានបង់ប្រាក់រួច ឱ្យបានមុនម៉ោង 6 ល្ងាច ថ្ងៃសៅរ៍ ទី 28 ខែវិច្ឆិកា។
របៀបបំពេញសន្លឹកបោះឆ្នោត
ដើម្បីឱ្យការបោះឆ្នោតរបស់អ្នកគេរាប់ អ្នកត្រូវតែបំពេញសន្លឹកបោះឆ្នោតពីររបស់អ្នកឱ្យបានត្រឹមត្រូវ។

នៅលើសន្លឹកបោះឆ្នោតសភាជាន់ទាប៖
- សរសេរលេខ 1 នៅក្នុងប្រអប់នៅជិតមនុស្សដែលអ្នកចង់ឱ្យឈ្នះ
- សរសេរលេខ 2 នៅក្នុងប្រអប់នៅជិតជម្រើសទីពីរ
- សរសេរលេខ 3 នៅក្នុងប្រអប់នៅជិត
- បន្តដាក់លេខរហូតដល់ប្រអប់ទាំងអស់មានលេខក្នុងនោះ
- ប្រើតែលេខប៉ុណ្ណោះ។

នៅលើសន្លឹកបោះឆ្នោតសភាជាន់ខ្ពស់ដែលមានទំហំធំជាង អ្នកអាច៖
- បោះឆ្នោតសម្រាប់ក្រុមនានា ខាងលើបន្ទាត់ ដោយដាក់លេខលើប្រអប់យ៉ាងតិចប្រាំតាមលំដាប់ដែលអ្នកជ្រើសរើស។
ឬ - បោះឆ្នោតឱ្យបេក្ខជននានាជាបុគ្គល នៅក្រោមបន្ទាត់ ដោយដាក់លេខលើប្រអប់យ៉ាងតិចប្រាំតាមលំដាប់ដែលអ្នកជ្រើសរើស។
- អ្នកអាចដាក់លេខច្រើនជាង 5 បើអ្នកចង់ ប៉ុន្តែត្រូវតែដាក់លេខយ៉ាងតិច 5 ដើម្បីឱ្យការបោះឆ្នោតរបស់អ្នកគេរាប់។
ព័ត៌មានបន្ថែមស្ដីពីរបៀបបោះឆ្នោត
ឃ្លាតឆ្ងាយពីរដ្ឋវិចថូរៀឬ?
បើអ្នកនឹងឃ្លាតឆ្ងាយពីរដ្ឋវិចថូរៀចន្លោះពីថ្ងៃពុធ ទី 18 ខែវិច្ឆិកា និងថ្ងៃសៅរ៍ ទី 28 ខែវិច្ឆិកា អ្នកនៅតែអាចបោះឆ្នោតបាន។ អ្នកនឹងអាច៖
- បោះឆ្នោតដោយជួបមុខផ្ទាល់នៅការិយាល័យគណៈកម្មការបោះឆ្នោតអន្តររដ្ឋណាមួយនៅក្នុងប្រទេសអូស្ត្រាលី
- បោះឆ្នោតដោយជួបមុខផ្ទាល់នៅមជ្ឈមណ្ឌលបោះឆ្នោតនៅបរទេសណាមួយ
- ដាក់ពាក្យសុំបោះឆ្នោតតាមប្រៃសណីយ៍ និងផ្ញើសន្លឹកបោះឆ្នោតដែលបានបំពេញរួចត្រឡប់មកយើងវិញ
- ដាក់ពាក្យសុំបោះឆ្នោតតាមប្រៃសណីយ៍ និងបញ្ជូនវាត្រឡប់មកវិញទៅចំណុចកន្លែងទម្លាក់សន្លឹកបោះឆ្នោតនៅបរទេសដែលជិតបំផុតរបស់អ្នក។
មជ្ឈមណ្ឌលបោះឆ្នោតអន្តររដ្ឋ និងចំណុចកន្លែងទម្លាក់សន្លឹកបោះឆ្នោតនៅបរទេស គឺបើកតែក្នុងអំឡុងពេលម៉ោងធ្វើការប៉ុណ្ណោះ។ គ្មានការបោះឆ្នោតនៅថ្ងៃបោះឆ្នោតទេ (ថ្ងៃសៅរ៍ ទី 28 ខែវិច្ឆិកា) នៅមជ្ឈមណ្ឌលបោះឆ្នោតអន្តររដ្ឋណាមួយ ឬចំណុចកន្លែងទម្លាក់សន្លឹកបោះឆ្នោតនៅបរទេសទេ។
សូមប្រាប់យើងឱ្យដឹងបើអ្នកនឹងឃ្លាតឆ្ងាយ
បើអ្នកនឹងឃ្លាតឆ្ងាយពីរដ្ឋវិចថូរៀនៅចន្លោះថ្ងៃពុធ ទី 18 ខែវិច្ឆិកា និងថ្ងៃសៅរ៍ទី 28 ខែវិច្ឆិកា ហើយអ្នកមិនអាចបោះឆ្នោតមុន ឬបោះឆ្នោតបានតាមប្រៃសណីយ៍ អ្នកអាចប្រាប់យើងដឹងមុនពេលអ្នកទៅ។
មានជម្រើស 3 យ៉ាងក្នុងការឱ្យយើងដឹង៖
- ហៅទូរសព្ទទៅលេខ >03 9209 0192 ដើម្បីនិយាយជាមួយយើងដោយមានអ្នកបកប្រែភាសាផ្ទាល់មាត់
- ប្រើ ពិនិត្យការចុះឈ្មោះរបស់ខ្ញុំ ដើម្បីបំពេញទម្រង់បែបបទឃ្លាតឆ្ងាយពីរដ្ឋវិចថូរៀ (ជាភាសាអង់គ្លេស)
- បើអ្នកនឹងស្ថិតនៅអន្តររដ្ឋ ឬនៅបរទេសបណ្ដោះអាសន្ន ឬមិនកំណត់ អ្នកអាចបំពេញ ទម្រង់បែបបទជូនដំណឹងនៅបរទេស (ជាភាសាអង់គ្លេស) តាមរយៈ AEC។
VoterAlert
VoterAlert (ការជូនដំណឹងបន្ទាន់ដលអ្នកបោះឆ្នោត) គឺជាសេវាកម្មរម្លឹកបោះឆ្នោតតាមអ៊ីមែល នងសារ SMS ឥតគិតថ្លៃ។ អ្នកអាចទទួលបានបច្ចុប្បន្នភាពស្ដីពីការបោះឆ្នោត និងការរម្លឹកការបោះឆ្នោត (ជាភាសាអង់គ្លេស)។
អ្នកណាខ្លះជាមនុស្សដែលឈរឈ្មោះសម្រាប់ការបោះឆ្នោត
អ្នករកមើលមនុស្សដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់របស់អ្នក ចាប់ពីថ្ងៃពុធទី 4 ខែវិច្ឆិកា (ជាភាសាអង់គ្លេស)។
ឈរឈ្មោះសម្រាប់ការបោះឆ្នោត
បើអ្នកចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោត អ្នកត្រូវតែតែងតាំង។
ការតែងតាំងដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតបើកនៅថ្ងៃពុធ ទី 4 ខែវិច្ឆិការ និងបិទនៅម៉ោង 12 ថ្ងៃត្រង់ នៅថ្ងៃចន្ទ ទី 9 ខែវិច្ឆិកា៖
ស្វែងរកបន្ថែមព័ត៌មានស្ដីពីការឈរឈ្មោះសម្រាប់ការបោះឆ្នោត (ជាភាសាអង់គ្លេស)
ការលាតត្រដាងពីការបរិច្ចាគ
ពលរដ្ឋអូស្ត្រាលី អ្នកស្នាក់នៅអូស្ត្រាលីណាម្នាក់ និងអង្គការណាមួយដែលមានលេខអាជីវកម្មពាក់ព័ន្ធអាចធ្វើការបរិច្ចាគនយោបាយនៅក្នុងរដ្ឋវិចថូរៀ។ លេខអាជីវកម្មពាក់ព័ន្ធគឺ៖
- លេខអាជីវកម្មអូស្ត្រាលី (ABN)
- លេខក្រុមហ៊ុនអូស្ត្រាលី (ACN)។
អ្នកបរិច្ចាគមិនអាចបរិច្ចាគលើពី $5,190 ដល់អ្នកទទួលម្នាក់នៅចន្លោះពីថ្ងៃទី 15 ខែមេសា និងថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2026 បើអ្នកធ្វើ ឬទទួលការបរិច្ចាគប្រាក់ $1,290 ឬលើសពីនេះ អ្នកត្រូវតែលាតត្រដាងវាដោយប្រើប្រព័ន្ធអនឡាញរបស់យើង VEC ការលាតត្រដាង ។ អ្នកត្រូវតែធ្វើដូចនេះក្នុងរយៈពេល 21 ថ្ងៃនៃការបរិច្ចាគ។ បើអ្នកធ្វើការបរិច្ចាគពីរ ឬច្រើននៃទឹកប្រាក់ $1,290 ឬច្រើនជាងនេះ នោះអ្នកត្រូវតែប្រកាសពីការបរិច្ចាគនីមួយៗ។
អានបន្ថែមអំពីការបរិច្ចាគនយោបាយ (ជាភាសាអង់គ្លេស)
តើមានអ្វីកើតឡើង បើអ្នកមិនបោះឆ្នោត?
បើយើងមិនមានកំណត់ត្រានៃការបោះឆ្នោតរបស់អ្នក យើងនឹងផ្ញើសំបុត្រទៅអ្នក សួរអ្នកថាតើបានបោះឆ្នោតឬអត់។
- បើអ្នកបានបោះឆ្នោត សូមប្រាប់យើងថាអ្នកបានបោះឆ្នោតនៅកន្លែងណា ដើម្បីឱ្យយើងអាចពិនិត្យកំណត់ត្រារបស់យើង
- បើអ្នក មិនបាន បោះឆ្នោត សូមប្រាប់យើងពីមូលហេតុរបស់អ្នក។

អ្នកអាចឆ្លើយតបទៅនឹងសេចក្ដីជូនដំណឹងតាមអនឡាញនេះតាមសំបុត្រ ឬអ៊ីមែល។
បើអ្នកមិនឆ្លើយតបទេ ឬអ្នកមិនមានមូលហេតុត្រឹមត្រូវសម្រាប់ការមិនបោះឆ្នោតទេ នោះអ្នកអាចត្រូវបង់ការផាកពិន័យ $105។
ព័ត៌មានបន្ថែម
បើអ្នកមានសំណួរអំពីការបោះឆ្នោតរដ្ឋនៅឆ្នាំ 2026 សូមហៅទូរសព្ទទៅលេខ >03 9209 0192 ដើម្បីនិយាយជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់។